រយៈពេលនៃការប្រកួតបានបញ្ចប់ហើយ។
ខែឧសភា ឆ្នាំ២០២៥

ពិធីប្រកួតប្រជែង អំពីរឿងរ៉ាវក្រោយសរសេរសំបុត្រ
«ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ»
ដែលនាំឱ្យមានសន្ដិភាព

សំបុត្រ គឺជាសេចក្ដីស្រលាញ់ដែលបានសរសេរនៅលើក្រដាស។
ខែឧសភា គឺជាខែដែលបង្ហាញពីសេចក្ដីស្រលាញ់ និងចិត្តដឹងគុណ។
សូមបង្ហាញទឹកចិត្តរបស់អ្នក តាមរយៈការសរសេរសំបុត្រដល់មនុស្សសំខាន់
ដោយប្រើ «ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ»។
យើងខ្ញុំនឹងរង់ចាំរឿងរ៉ាវដ៏កក់ក្ដៅ ដែលបានរីកស្គុសស្គាយជាផ្កា តាមរយៈសំបុត្ររបស់អ្នក។
១ ឧសភា ~ ១៥ មិថុនា ២០២៥

ប្រធានបទ

ការប្រាស្រ័យទាក់ទងដ៏កក់ក្ដៅ ដែលបានរីកស្គុសស្គាយជាផ្កា តាមរយៈសំបុត្រ «ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ» ក្នុងឱកាសខែនៃការអរគុណ

មាតិកា

សូមសរសេរសំបុត្រដល់មនុស្សសំខាន់ ដូចជាគ្រួសារ អ្នកជិតខាង អ្នករួមការងារ មិត្តភក្ដិ និងគ្រូ ដោយប្រើ «ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ» ហើយដាក់ពាក្យអំពីរឿងរ៉ាវដែលបានកើតឡើងក្រោយសរសេរសំបុត្រ, ការយល់ដឹង ឬការផ្លាស់ប្តូរក្នុងទំនាក់ទំនង។

ទម្រង់

  • សរសេរជាសំណេរ(បរិមាណប្រហែល១-២សន្លឹក នៃក្រដាសA4)
  • អាចភ្ជាប់សំបុត្របែបរូបថតបាន(រួមទាំងអ៊ីមែល)

អ្នកចូលរួម

អាចចូលរួមទាំងអស់បាន

កាលបរិច្ឆេទប្រគល់រង្វាន់

ប្រហែលនៅខែវិច្ឆិកា ឆ្នាំ២០២៥
ចំណាំ
  • សំណេរដែលអ្នកបានចូលរួមសរសេរ ហើយដាក់ស្នើ អាចនឹងបានប្រើប្រាស់នៅពេលក្រោយ សម្រាប់ជាសម្ភារៈផ្សព្វផ្សាយដើម្បីពង្រីកយុទ្ធនាការ ដូចជាការផ្សព្វផ្សាយពីព្រះវិហារ, ការតាំងពិព័រណ៍អនឡាញ/អហ្វឡាញ, និងសៀវភៅជាដើម។
  • ការរក្សាសិទ្ធិនៃសំណេរដែលអ្នកបានចូលរួមសរសេរ(រួមទាំងការរក្សាសិទ្ធិនៃផលិតផលបន្ទាប់ដែលផ្អែកលើសំណេរដើម) ជាកម្មសិទ្ធិរបស់សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ហើយសំណែរដែលអ្នកបានសរសេរ អាចត្រូវបានលុបចោល ឬកែសម្រួលបាន ដោយអនុលោមតាមគោលការណ៍។
រយៈពេលនៃការប្រកួតបានបញ្ចប់ហើយ។