យុទ្ធនាការរំឭក «ទិវានៃសេចក្ដីស្រលាញ់ និងសន្ដិភាពរបស់ម្ដាយ» &
«ទិវាអន្តរជាតិសម្រាប់ការអត់ឱន» របស់ UN
ការចុះហត្ថលេខាលើ «ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ»
ដែលនាំមកសន្ដិភាព
នៅសម័យនេះ ដែលការគោរព និងការអត់ឱន កំពុងធ្លាក់ចុះ
ហើយជម្លោះ និងអំពើហិង្សាកំពុងកើនឡើង ដោយសារតែភាពអាត្មានិយមធ្ងន់ធ្ងរ
មនុស្សជាតិប្រាថ្នាចង់បានសន្ដិភាពខ្លាំងជាងពេលណាៗទាំងអស់។
ការលួងលោម និងការសម្រាកសុនសាន្ដ ដែលមនុស្សបានទទួលជាលើកដំបូងពីម្ដាយ
គឺជាប្រភពនៃ «សន្ដិភាព» ដែលមនុស្សជាតិយល់ស្រប
ដោយមិនគិតពីជាតិសាសន៍ ពូជសាសន៍ និងវប្បធម៌។
សេចក្ដីស្រលាញ់របស់ម្ដាយដែលបង្កប់នូវការបូជា ការបម្រើ ការគិតគូរ
ការគោរព និងការអត់ឱន មានកម្លាំងដ៏មហិមាក្នុងទំនាក់ទំនងជាមួយមនុស្សជាតិ។
ឆ្នាំ២០២៤ ជាខួបទី៦០ នៃការតាំងឡើង សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ។
ក្នុងឱកាសនេះ ថ្ងៃទី១ ខែវិច្ឆិកា ត្រូវបានកំណត់ជា «ទិវានៃសេចក្ដីស្រលាញ់ និងសន្ដិភាពរបស់ម្ដាយ»
ហើយយុទ្ធនាការនៃការប្រាស្រ័យ និងរួបរួម ដែលអនុវត្តសេចក្ដីស្រលាញ់របស់ម្ដាយ
ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ធ្វើឡើងជាសាកលនៅរាល់ខែវិច្ឆិកា។
យុទ្ធនការនេះ ក៏ស្របជាមួយនឹង «ទិវាអន្តរជាតិសម្រាប់ការអត់ឱន(១៦ វិច្ឆិកា)»
របស់អង្គការសហប្រជាជាតិផងដែរ។
ប្រធានបទសម្រាប់ឆ្នាំនេះ គឺជា “«ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ» ដែលនាំមកសន្ដិភាព”។
យើងខ្ញុំចង់រួមចំណែកក្នុងការបង្កើតពិភពលោកប្រកបដោយសន្តិភាព
ដោយបង្កើតវប្បធម៌នៃភាសាដ៏កក់ក្តៅ នៅផ្ទះ សាលារៀន កន្លែងធ្វើការ អ្នកជិតខាង និងសង្គម។
សូមផ្ញើការគាំទ្រដ៏សកម្មរបស់អ្នក ដើម្បីអាចផ្លាស់ប្តូរលោកិយទាំងមូល
ដោយមានការអនុវត្តបន្តិចបន្តួចមូលគ្នា។
ចុះហត្ថលេខា
ខ្ញុំសម្ដែងការយល់ស្របចំពោះគោលបំណងនៃយុទ្ធនាការរំឭក «ទិវានៃសេចក្ដីស្រលាញ់ និងសន្ដិភាពរបស់ម្ដាយ» និង «ទិវាអន្តរជាតិសម្រាប់ការអត់ឱន» របស់អង្គការសហប្រជាជាតិ(«ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ» ដែលនាំមកសន្ដិភាព) ហើយគាំទ្រសកម្មភាពខាងលើ។