‘어머니 사랑과 평화의 날’ & UN ‘국제 관용의 날’ 기념 캠페인
យើងបានទទួលសេចក្ដីស្រលាញ់របស់ម្ដាយជាលើកដំបូង នៅពេលបានកើតមក។
ការគាំទ្រ ការគិតគូរ ការបូជា និងបម្រើ ដែលគ្មានលក្ខខណ្ឌចំពោះកូន គឺមានតម្លៃធំក្រៃលែង
ដែលមនុស្សជាតិយល់ស្រប ដោយមិនគិតពីជាតិសាសន៍ ពូជសាសន៍ និងវប្បធម៌។
នៅឆ្នាំ២០២៤ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ដែលប្រារព្ធខួបទី៦០នៃការតាំងឡើង
បានកំណត់ថ្ងៃទី១ ខែវិច្ឆិកា ទុកជា «ទិវានៃសេចក្ដីស្រលាញ់ និងសន្ដិភាពរបស់ម្ដាយ»
ហើយធ្វើយុទ្ធនាការនៃការប្រាស្រ័យ និងរួបរួម ដែលអនុវត្តសេចក្ដីស្រលាញ់របស់ម្ដាយ
ក្នុងជីវិតប្រចាំរបស់យើង នៅរាល់ខែវិច្ឆិកា។
យុទ្ធនាការនេះ ស្របជាមួយនឹង «ទិវាអន្តរជាតិសម្រាប់ការអត់ឱន» របស់អង្គការសហប្រជាជាតិ។
នៅសម័យនេះ ដែលពោរពេញទៅដោយជម្លោះ អំពើហិង្សា និងសង្រ្គាម
យើងសង្ឃឹមថា សេចក្ដីស្រលាញ់របស់ម្ដាយនឹងរីករាលដាលពាសពេញពិភពលោក
ហើយបង្កើតសន្តិភាពប្រកបដោយនិរន្តរភាព។
រឿងនៃសន្តិភាពដែលបានទទួលតាមរយៈ «ភាសានៃសេចក្ដីស្រឡាញ់របស់ម្ដាយ»
សូមមើលតាមវីដេអូ។
ប្រធានបទសម្រាប់ឆ្នាំនេះ
គឺជា “«ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ» ដែលនាំមកសន្ដិភាព”។
សូមប្រាស្រ័យទាក់ទងគ្នា ដោយប្រើ «ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ» ដូចជាពាក្យកក់ក្ដៅ ដែលយោគយល់ និងគិតគូរដល់អ្នកដទៃ។ កន្លែងណាដែលសេចក្ដីស្រលាញ់របស់ម្ដាយឈានទៅដល់ នោះនឹងទទួលបានសន្តិភាព។
01.សូមជម្រាបសួរ!
សូមគោរពស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះមនុស្សដែលអ្នកជួបជារៀងរាល់ថ្ងៃ និងមនុស្សដែលធ្លាប់ដើរកាត់
ដូចជាអ្នកជិតខាងដែលអ្នកបានជួបនៅប្រអប់ជណ្ដើរយន្ដ មិត្តភក្ដិដែលបានជួបនៅផ្លូវដើរ មនុស្សជាទីអរគុណដែលរក្សាភូមិយ៉ាងស្អាត …
02.សូមអរគុណ។ កុំតែបានអ្នកទេ។
សូមសម្ដែងការអរគុណ ចំពោះមនុស្សដែលបានរៀបចំអាហារកក់ក្ដៅសម្រាប់អ្នក និងមនុស្សដែលបានជូនដំណើរអ្នកដោយសុវត្ថិភាព។ នៅពេលនោះ ចិត្តដ៏កក់ក្ដៅដែលបានផ្ដល់ឱ្យគ្នាទៅវិញទៅមក នឹងធ្វើឱ្យសុភមង្គលដុះពន្លកចេញមក នៅក្នុងជីវិតប្រចាំថ្ងៃដែលធ្លាប់តែជួបរឿងដដែលៗ។
03.ឱ្យខ្ញុំសុំទោស។ ពិបាកចិត្តហើយ។
តើអ្នកត្រូវការទំនាក់ទំនងដ៏មានសន្តិភាពជាមួយនរណាម្នាក់ទេ?
សូមសាកល្បងក្រឡេកមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្លួន តាមទស្សនៈរបស់អ្នកដទៃ។
សូមនិយាយសុំទោសចំពោះកំហុសរបស់ខ្លួន ហើយហុចដៃទៅគេមុន។ សន្តិភាពនឹងមកដល់នៅក្នុងចិត្តដែលបន្ទាបខ្លួន។
04.មិនអីទេ។ ពេលខ្លះ ក៏អាចអ៊ីចឹងដែរ។
អ្នកណាក៏អាចមានកំហុសបានដែរ។
សូមឱបក្រសោបអ្នកដទៃដែលស្ថិតក្នុងស្ថានភាពលំបាក ឬអៀនខ្មាស ដោយចិត្តទូលាយ។
05.សូមអញ្ជើញមុនចុះ។
ក្នុងស្ថានភាពប្រញាប់ និងមមាញឹក ដូចជានៅពេលគិតលុយក្នុងម៉ាត នៅពេលបើករថយន្ដ នៅពេលចតរថយន្ដ … សូមលះបង់ឱ្យគេជាមុន។
ការយកពេលវេលា នឹងធ្វើឱ្យមួយថ្ងៃរបស់អ្នកមានសន្តិភាព។
06.ខ្ញុំចង់ស្តាប់គំនិតរបស់អ្នកច្រើនជាង។
ក្នុងស្ថានភាពដែលមានយោបល់ផ្សេងពីគ្នា ហើយទទូចលើយោបល់ខ្លួនឯង
នោះសូមបញ្ឈប់ការនិយាយរបស់អ្នក ហើយផ្ទៀងស្ដាប់អ្នកដទៃ។
ការគោរព និងការគិតគូរដល់អ្នកដទៃ គឺជាគន្លឹះក្នុងការប្រាស្រ័យទាក់ទងគ្នា។
07.ខ្ញុំនឹងជួយអធិស្ឋាន(លើកទឹកចិត្ត)។ គ្រប់យ៉ាងនឹងទៅជាល្អវិញ។
ប្រសិនបើមានមនុស្សដែលគាំទ្រ និងលើកទឹកចិត្ត
នោះធ្វើឱ្យយើងមានកម្លាំង មិនថាយើងស្ថិតក្នុងស្ថានភាពណាទេ។
សូមផ្ញើការគាំទ្រ និងការលើកទឹកចិត្ត ចេញពីជម្រៅចិត្តរបស់អ្នក
ចំពោះអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក។
08.តើមានអ្វីឱ្យខ្ញុំជួយទេ?
សូមផ្ដល់ជំនួយដល់មនុស្សចាស់ដែលកាន់ទំនិញធ្ងន់ មិត្តរួមការងារដែលមមាញឹក ឬអ្នកជិតខាងដែលកំពុងប្រឈមមុខការលំបាក។
ជំនួយតូចអាចក្លាយជាកម្លាំងដ៏ធំសម្រាប់នរណាម្នាក់។
09.ពិតជាល្អមែន។ កំពុងធ្វើបានល្អហើយ។
សូមសរសើរចំពោះការខំប្រឹងប្រែង និងការផ្លាស់ប្តូរតូចៗរបស់អ្នកដទៃ។
ពាក្យតែមួយម៉ាត់នោះ អាចនាំមកនូវស្នាមញញឹមយ៉ាងស្រស់ស្រាយ ដល់ទាំងអ្នកស្ដាប់ និងអ្នកនិយាយ។