Special

រឿងរ៉ាវមួយឆ្នាំនៃ 
«ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ»

ការចាប់ផ្តើមនៃរឿងរ៉ាវមួយឆ្នាំ

ខែវិច្ឆិកា ឆ្នាំ2024 យុទ្ធនាការ «ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ ដែលនាំមកសន្ដិភាព»
បានចាប់ផ្ដើមឡើង ដោយសង្ឃឹមថា ពិភពលោកប្រកបដោយសន្តិភាពនឹងបានលាតត្រដាង
ដោយសេចក្ដីស្រលាញ់របស់ម្ដាយ។ 
មួយឆ្នាំក្រោយមក ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ
បានបង្កើតឱ្យមានរលកនៃការប្រែប្រួលដ៏កក់ក្ដៅ នៅទូទាំងពិភពលោក។

រឿងរ៉ាវនៃមួយឆ្នាំដែលពោរពេញដោយសេចក្តីស្រលាញ់
ដែលបានរីកឡើងដោយសេចក្តីស្រលាញ់របស់ម្តាយម្នាក់
សូមយើងមើលជាមួយគ្នាឥឡូវនេះ។

Our Footprints

កំណត់ត្រា​រយៈពេលមួយឆ្នាំ

សូមពិនិត្យមើលជាតួលេខ នូវការប្រែប្រួលដែលភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ
បានសម្រេចក្នុងរយៈពេលមួយឆ្នាំកន្លងមក។ 
នេះ​គឺជា​កំណត់ត្រា​ដ៏មានតម្លៃដែលបានបង្កើតឡើង ដោយចិត្តរួមរបស់អ្នករាល់គ្នា។
131

ប្រទេសដែលភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ បានទៅដល់

2181109

អ្នកដែលបានអនុវត្តភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ
ក្នុងជីវិតប្រចាំថ្ងៃ

(ផ្អែកលើមួយឆ្នាំ)
9934041

ចំនួនដងអនុវត្តភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ ទាំង7ចំណុច

ភាសាដែលបានអនុវត្តច្រើនជាងគេ គឺជា "សូមជម្រាបសួរ(20.6%)" និង "អរគុណច្រើន(18%)"។
51

ចំនួនភាសានៃមាតិកាពហុវប្បធម៌
ដែលបានទាក់ទាញការចូលរួមជាសកល

សម្ភារៈផ្សព្វផ្សាយត្រូវបានបង្កើតឡើងជាច្រើនភាសា
រួមទាំងភាសាចំនួន33 ដែលគេហទំព័រនេះគាំទ្រ។
10341

ចំនួនដង ដែលប័ណ្ណប្រកាស «ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ» ត្រូវបានបិទ ឬបង្ហោះ

នេះបានក្លាយជាឱកាសមួយ ដើម្បីផ្សព្វផ្សាយពីភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ នៅកន្លែងដែលមានមនុស្សច្រើនទៅមក ដូចជាសាលារៀន កន្លែងធ្វើការ និងក្រសួងជាដើម។
Real Stories

គ្រានៃសេចក្ដីស្រលាញ់របស់ម្ដាយ

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ “ភាសានៃសេចក្តីស្រឡាញ់របស់ម្តាយ” បានមនុស្សរាប់មិនអស់មានការរំជើបរំជួលនៅក្នុងចិត្ត។
គ្រានៃសេចក្តីស្រលាញ់របស់ម្តាយទាំងនោះ បានផ្លាស់ប្តូរមួយថ្ងៃរបស់នរណាម្នាក់
បានភ្ជាប់ចិត្តដែលបានដាច់ចេញឆ្ងាយនោះឡើងវិញ ហើយបានបន្ថែមក្តីសង្ឃឹម និងភាពកក់ក្តៅដល់សហគមន៍។
យើងបានប្រមូលរឿងរ៉ាវដែលម្នាក់ៗបានអនុវត្តភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ
ដែលមាននៅក្នុងយោបល់ក្រោយអនុវត្ត ការដាក់ពាក្យរឿងរ៉ាវក្រោយសរសេរសំបុត្រ និងការធ្វើអនុសាសន៍អ្នកអនុវត្តឆ្នើមជាដើម។
Press Reports

ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ
ដែលប្រព័ន្ធផ្សព្វផ្សាយបានយកចិត្តទុកដាក់

ភាសានៃសេចក្ដីស្រលាញ់របស់ម្ដាយ មានអត្ថន័យលើសពីការចូលរួមរបស់បុគ្គល គឺកំពុងទទួលការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ ដោយសារ

សូមឱ្យសន្តិភាពកើតមាននៅក្នុងពិភពលោក តាមរយៈសេចក្តីស្រលាញ់របស់ម្តាយ

តាំងពីកូនកើតមក
ម្ដាយបំពេញចិត្តរបស់កូនដោយសេចក្ដីស្រលាញ់ និងដាំសេចក្ដីស្រលាញ់
នៅអស់ទាំងថ្ងៃដែលចំណាយពេលជាមួយគ្នា។

ក្នុងឱកាសខួបលើកទី២ នៃទិវានៃសេចក្ដីស្រលាញ់ និងសន្ដិភាពរបស់ម្ដាយ
 តាមរយៈពាក្យសម្ដីដ៏កក់ក្តៅ និងសកម្មភាពដ៏ស្មោះត្រង់របស់យើង
យើងខ្ញុំសង្ឃឹមថា ភាពកក់ក្ដៅនៃសេចក្ដីស្រលាញ់របស់ម្ដាយ នឹងបានផ្សាយទៅដល់គ្រប់ទីកន្លែងនៃពិភពលោក ដែលកំពុងវិបត្តិ និងជម្លោះជាច្រើន។

សូមឱ្យសន្តិភាពកើតមាននៅក្នុងពិភពលោក តាមរយៈសេចក្តីស្រលាញ់របស់ម្តាយ