ដោយសារប្តីរបស់ខ្ញុំទៅបំពេញការងារក្រៅញឹកញាប់ ខ្ញុំត្រូវមើលថែកូនតូចតែម្នាក់ឯង ហើយជួនកាលមានអារម្មណ៍ពិបាកចិត្ត។
រាល់ពេលបែបនោះ ខ្ញុំបានអនុវត្ត «ភាសាសេចក្ដីស្រឡាញ់របស់ម្ដាយ» នៅព្រះវិហារ ជាមួយសមាជិកគ្រួសារ ហើយបានផ្ដល់ការលួងលោម និងអរសប្បាយ ឱ្យគ្នា។ ខ្ញុំបានអស់ពេលវេលាដ៏កក់ក្ដៅ និងសប្បាយរីករាយ រហូតដល់គិតថាស្ថានសួគ៌ប្រហែលជាកន្លែងបែបនេះហើយ។
ថ្ងៃមួយ កូនប្រុសរបស់ខ្ញុំបានហើររឹងចង់លេងនៅខាងក្រៅរហូតដល់យប់ជ្រៅ។ បន្ទាប់ពីខ្ញុំបានពន្យល់យ៉ាងយូរ ហើយបានឱ្យគាត់ដឹងថាការប្រព្រឹត្តរបស់គាត់ជាកំហុស និងធ្វើឱ្យគាត់ស្ងប់ចិត្តវិញ កូនប្រុសបានឱបខ្ញុំ ហើយនិយាយថា៖
«ម៉ាក់! កូនសុំទោសណា~ កូនស្រឡាញ់ម៉ាក់។»
ពាក្យសម្តីមួយម៉ាត់នោះ បានធ្វើឱ្យខ្ញុំភ្លេចអ្វីៗដែលពិបាកទាំងអស់ ហើយមានតែអារម្មណ៍រីករាយ និងសប្បាយប៉ុណ្ណោះ។ ពាក្យសម្តីមួយម៉ាត់ដ៏ស្មោះត្រង់របស់កូនប្រុសតូច បានក្លាយជាការលួងលោមដ៏ធំសម្រាប់ខ្ញុំដែលកំពុងពិបាកចិត្ត រហូតធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។
ក្នុងភាពមួយភ្លែតនោះ ខ្ញុំបានដឹងយល់។
«អូ! នេះហើយជាឥទ្ធិឫទ្ធិដែលភាសាសេចក្ដីស្រឡាញ់របស់ម្ដាយមាន!»
ពាក្យសម្តីដ៏កក់ក្ដៅមួយម៉ាត់ អាចនាំមកនូវសន្តិភាព និងសុភមង្គលដល់គ្រួសារ ព្រមទាំងអាចផ្ដល់ការលួងលោម និងអរសប្បាយដល់អ្នកដទៃបានដែរ។ ខ្ញុំក៏បានយល់ពីមូលហេតុដែលដួងចិត្តខ្ញុំមានអារម្មណ៍កក់ក្ដៅ និងសប្បាយរាល់ពេលដែលខ្ញុំអនុវត្តភាសាសេចក្ដីស្រឡាញ់របស់ម្ដាយជាមួយសមាជិកគ្រួសារនៅព្រះវិហារ។
គិតមកដល់ត្រង់នេះ ភ្លាមៗនោះខ្ញុំក៏នឹកឃើញប្តីរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះគាត់ ដោយគិតថាគាត់ប្រហែលជាឯកោ និងពិបាកចិត្តប៉ុណ្ណាដែរ ក្នុងការរស់នៅម្នាក់ឯងឆ្ងាយពីគ្រួសារ។
ពីពេលនេះតទៅ ខ្ញុំមិនត្រឹមតែចំពោះកូនប្រុសប៉ុណ្ណោះទេ ប៉ុន្តែនៅពេលប្តីត្រឡប់មកពីការងារក្រៅ ខ្ញុំក៏នឹងអនុវត្តភាសាសេចក្ដីស្រឡាញ់របស់ម្ដាយ ដើម្បីបញ្ជូនសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅដល់គាត់ផងដែរ។
ខ្ញុំសូមថ្លែងអំណរគុណ ដែលបានប្រទានឱកាសមួយដល់ខ្ញុំដែលខ្សោយនេះ ឲ្យអាចអនុវត្តសេចក្ដីស្រឡាញ់ដល់គ្រួសារតាមរយៈភាសាសេចក្ដីស្រឡាញ់របស់ម្ដាយ។