ខ្ញុំគ្រាន់តែចង់ចែករំលែកពីរបៀបដែលខ្ញុំអាចយក “ព្រះបន្ទូលសេចក្ដីស្រឡាញ់របស់ម្ដាយដែលនាំមកនូវសេចក្ដីសុខសាន្ត” ទៅអនុវត្តនៅក្នុងសាកលវិទ្យាល័យរបស់ខ្ញុំ។
កាលពីប៉ុន្មានសប្ដាហ៍មុន ខ្ញុំមានកិច្ចការសម្រាប់មុខវិជ្ជាភាពជាអ្នកដឹកនាំ ដែលត្រូវបង្កើតគំនិតថ្មីមួយ ដែលអ្នកដឹកនាំគួរយកទៅអនុវត្តនៅកន្លែងធ្វើការរបស់ពួកគេ។
ខ្ញុំចង់យក “ព្រះបន្ទូលសេចក្ដីស្រឡាញ់របស់ម្ដាយដែលនាំមកនូវសេចក្ដីសុខសាន្ត” មកប្រើប្រាស់តាមវិធីណាមួយ ដូច្នេះខ្ញុំបានគិតឡើងនូវ “គោលការណ៍នៃការជម្រាបសួរ”។ ខ្ញុំក៏ត្រូវធ្វើបទបង្ហាញអំពីគំនិតនេះដែរ ដូច្នេះខ្ញុំបានពន្យល់ថា ការជម្រាបសួរធម្មតាៗដូចជា “ថ្ងៃនេះអ្នកសុខសប្បាយទេ?” អាចធ្វើឱ្យបេះដូងនរណាម្នាក់កក់ក្ដៅ ហើយធ្វើឱ្យបរិយាកាសការងារដ៏តានតឹងទន់ភ្លន់ឡើង។
សាស្ត្រាចារ្យពិតជាចូលចិត្តគំនិតនេះណាស់ ហើយបានឱ្យពិន្ទុខ្ញុំ 100% សម្រាប់កិច្ចការនេះ!
“ព្រះបន្ទូលសេចក្ដីស្រឡាញ់របស់ម្ដាយដែលនាំមកនូវសេចក្ដីសុខសាន្ត” មានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយខ្ញុំសង្ឃឹមថានឹងរកឃើញវិធីថែមទៀតដើម្បីយកវាទៅអនុវត្តនៅក្នុងសាកលវិទ្យាល័យរបស់ខ្ញុំ។ 💗✨
[អត្ថបទក្នុងរូបភាព]
នេះគឺជាគំនិតដ៏ល្អមួយ។ វាគឺជារឿងដែលត្រូវការនៅក្នុងកន្លែងធ្វើការរបស់យើង។ គំនិតល្អៗ៖ ការភ្ជាប់ទំនាក់ទំនង និងការទទួលស្គាល់គ្នា មុនពេលចាប់ផ្ដើមការងារ គឺជាការអនុវត្ត
ដ៏ល្អមួយ។ សូមអរគុណសម្រាប់ការចែករំលែកគំនិតនេះ។
មាតិកាទាំងអស់ដែលតម្រូវឱ្យមានត្រូវបានរួមបញ្ចូល។
ឧទាហរណ៍ល្អៗ។ សរុបមក ធ្វើបានល្អណាស់។
Charlene Geary, Oct 19 at 12:05pm