ថ្មីៗនេះ យើងបានទៅទស្សនានាយកដ្ឋានប៉ូលីសនៅ Tigard ជិតព្រះវិហាររបស់យើង។ មានព្រឹត្តិការណ៍មួយត្រូវបានប្រារព្ធឡើងសម្រាប់សមាជិកសហគមន៍ដើម្បីចំណាយពេលជាមួយប៉ូលីស និងសន្ទនាជាមួយពួកគេ។
ដោយទទួលបានការបំផុសគំនិតពីយុទ្ធនាការពាក្យសម្ដីនៃសេចក្ដីស្រឡាញ់របស់ម្ដាយ យើងបានរៀបចំប្រអប់អំណោយដែលមានអាហារសម្រន់ឆ្ងាញ់ៗសម្រាប់ពួកគេរីករាយជាមួយគ្នា។ “អរគុណសម្រាប់អ្វីៗទាំងអស់ដែលអ្នកបានធ្វើ។ វាគឺដោយសារអ្នកហើយដែលទីក្រុងនេះនៅតែមានសុវត្ថិភាព”។
ប៉ូលីសទាំងនោះមានអារម្មណ៍រំជួលចិត្ត ដោយនិយាយថា «ការធ្វើជាប៉ូលីសគឺជាការងារដែលគ្មានការដឹងគុណ»។
យើងមានអារម្មណ៍ថាពាក្យថា «អរគុណ» សាមញ្ញមួយអាចមានឥទ្ធិពលខ្លាំងប៉ុណ្ណា។ សូមអរគុណអ្នកម្តាយ ដែលបានប្រទានការបង្រៀនរបស់អ្នកម្តាយមកយើង!
© ហាមចម្លង ឬចែកចាយ ដោយគ្មានការអនុញ្ញាត
259