" អ្នកគឺជាអំណោយដ៏ល្អបំផុតដែលខ្ញុំបានទទួល!"
នេះជាសម្ដីរបស់ប្អូនស្រីដែលតែងតែពេញដោយក្ដីស្រឡាញ់របស់ម្ដាយ។ ក្រោយមិនបានជួបគ្នាអស់២ឆ្នាំ នាងបានគិតថាបានរៀបចំកាដូឱ្យខ្ញុំ ពេលដែលយើងបានជួបគ្នាម្ដងទៀត។ ខ្ញុំរំភើបចិត្តណាស់ចំពោះការគិតរបស់នាង និងដោយរបៀបដែលនាងស្រដៀងនឹងម្ដាយតាមរយៈពាក្យសម្ដីរបស់នាង។
ខ្ញុំបានប្រាប់នាងថា "ខ្ញុំសុំទោស ខ្ញុំមិនអាចរៀបចំអំណោយឱ្យអ្នកបានទេ!"
ប៉ុន្តែនាងឆ្លើយយ៉ាងកក់ក្តៅថា "មិនអីទេ! អ្នកគឺជាអំណោយដ៏ល្អបំផុតដែលខ្ញុំបានទទួល" ។
ត្រឹមតែមួយឃ្លា បេះដូងខ្ញុំរលាយ។ 💓 ខ្ញុំពិតជាមានអារម្មណ៍ផ្អែមល្ហែមនៃពាក្យម្តាយតាមរយៈនាង! 🍬 ខ្ញុំមិនដែលភ្លេចពាក្យទាំងនោះឡើយ ហើយខ្ញុំក៏ចង់ចែករំលែកនូវពាក្យពេចន៍ដ៏ផ្អែមល្ហែមបែបនេះដែលពោរពេញដោយក្តីស្រលាញ់របស់ម្តាយទៅកាន់បងប្អូនស្រីជាទីស្រលាញ់របស់ខ្ញុំផងដែរ។ 💕
© ហាមចម្លង ឬចែកចាយ ដោយគ្មានការអនុញ្ញាត
55