សេចក្តីប្រកាសជាផ្លូវការក្នុងនាមអភិបាលក្រុងហ៊ូស្តុន … សង្កត់ធ្ងន់លើការពង្រីកវប្បធម៌នៃការយកចិត្តទុកដាក់ និងការគោរពដោយផ្អែកលើសេចក្តីស្រឡាញ់របស់ម្តាយ
ទីក្រុងហ៊ូស្តុន រដ្ឋតិចសាស ជាទីក្រុងធំលំដាប់ទី4របស់សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការឱ្យថ្ងៃទី1 ខែវិច្ឆិកា(11) ឆ្នាំ2026 ជា ‘ថ្ងៃពាក្យសម្តីនៃសេចក្តីស្រឡាញ់របស់ម្តាយ និងសន្តិភាព (Words of Mother's Love and Peace Day)’។ ការប្រកាសនេះធ្វើឡើងដើម្បីចូលរួមគាំទ្រឆន្ទៈ និងលើកទឹកចិត្តដល់ការអនុវត្តន៍ ‘ថ្ងៃសេចក្តីស្រឡាញ់របស់ម្តាយ និងសន្តិភាព (Mother's Love and Peace Day)’ ដែលបានបង្កើតឡើងដោយសមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាដោយលោកអភិបាលក្រុងហ៊ូស្តុន លោក John Whitmire មានខ្លឹមសារថា សេចក្តីស្រឡាញ់របស់ម្តាយ លើសពីព្រំដែននៃប្រទេស ជនជាតិ និងវប្បធម៌ បានដាស់តឿនតម្លៃនៃការយល់ចិត្ត និងការយកចិត្តទុកដាក់។ ជាពិសេស សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ពាក្យសម្តី និងការប្រព្រឹត្តដ៏កក់ក្តៅនៅក្នុងជីវិតប្រចាំថ្ងៃ ដូចជាការស្វាគមន៍ ការដឹងគុណ ការសុំទោស ការលើកទឹកចិត្ត និងការសរសើរ បើកចំហដួងចិត្តឱ្យគ្នា ពង្រឹងទំនាក់ទំនង និងរួមចំណែកក្នុងការកសាងសហគមន៍ដែលមានសន្តិភាពឱ្យលើសជាងទៅទៀត។
===============
សេចក្តីថ្លែងការណ៍
សេចក្តីស្រឡាញ់ និងការថែទាំរបស់ម្តាយ ដាស់តឿនស្មារតីនៃការយល់ចិត្ត ការយកចិត្តទុកដាក់ ភាពសប្បុរស និងការបម្រើសេវាដល់អ្នកដទៃ ហើយតម្លៃទាំងនេះជាតម្លៃរួមរបស់មនុស្សគ្រប់រូប រួមទាំងម្តាយ ឪពុក និងអ្នកចិញ្ចឹមបីបាច់ ដែលមានប្រវត្តិផ្ទៃខាងក្រោយ និងជំនឿខុសៗគ្នា ដោយលើសពីព្រំដែននៃប្រទេស ជនជាតិ និងវប្បធម៌។
សហគមន៍ដែលមានសន្តិភាពនឹងកាន់តែរឹងមាំ នៅពេលមនុស្សប្រើពាក្យសម្តីដែលលើកកម្ពស់ការគោរព ភាពសុខុដុម ការយល់ដឹង និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយមិនគិតពីជាតិសាសន៍ វប្បធម៌ ឬប្រវត្តិផ្ទៃខាងក្រោយ។
‘ថ្ងៃពាក្យសម្តីនៃសេចក្តីស្រឡាញ់របស់ម្តាយ និងសន្តិភាព’ ដែលបានបង្កើតឡើងដោយសមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ និងប្រារព្ធធ្វើឡើងនៅថ្ងៃទី1 ខែវិច្ឆិកា(11) ជាអនុស្សាវរីយ លើកកម្ពស់ភាពសប្បុរស ក្តីអាណិតអាសូរ ភាពសុខុដុម និងការគោរពគ្នាទៅវិញទៅមក តាមរយៈពាក្យសម្តី និងការប្រព្រឹត្តដែលកើតចេញពីសេចក្តីស្រឡាញ់របស់ម្តាយ។
ការបង្ហាញភាពសប្បុរស និងចំណាប់អារម្មណ៍នៅក្នុងជីវិតប្រចាំថ្ងៃ ដូចជាការស្វាគមន៍ ការដឹងគុណ ការសុំទោស ការលើកទឹកចិត្ត ការសរសើរ និងការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅ អាចបើកចំហដួងចិត្តរបស់មនុស្ស កាត់បន្ថយភាពខុសគ្នា និងបង្កើតទំនាក់ទំនងដែលមានសន្តិភាពឱ្យលើសជាងទៅទៀត។
‘ថ្ងៃពាក្យសម្តីនៃសេចក្តីស្រឡាញ់របស់ម្តាយ និងសន្តិភាព’ មានគោលដៅលើកទឹកចិត្តមនុស្សឱ្យអនុវត្តន៍តម្លៃទាំងនេះ តាមរយៈពាក្យសម្តីដ៏យកចិត្តទុកដាក់ និងការប្រព្រឹត្តដ៏កក់ក្តៅ។
ហេតុដូច្នេះ ខ្ញុំបាទ John Whitmire អភិបាលក្រុងហ៊ូស្តុន សូមប្រកាសជាផ្លូវការឱ្យថ្ងៃទី1 ខែវិច្ឆិកា(11) ឆ្នាំ2026 នៃទីក្រុងហ៊ូស្តុន រដ្ឋតិចសាស ជា
「ថ្ងៃពាក្យសម្តីនៃសេចក្តីស្រឡាញ់របស់ម្តាយ និងសន្តិភាព」
ជាផ្លូវការ។
ដើម្បីបញ្ជាក់ការនេះ ខ្ញុំបាទបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះ នៅថ្ងៃទី30 ខែតុលា(10) ឆ្នាំ2026
និងបានបញ្ជាឱ្យបោះត្រាផ្លូវការរបស់ទីក្រុងហ៊ូស្តុន។
John Whitmire
អភិបាលក្រុងហ៊ូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិក